វគ្គបណ្តុះបណ្តាលគ្រូបង្គោល – Enfants du Mékong នៅក្រុងសិរីសោភ័ណ

ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2022 Enfants du Mekong គ្រូបណ្តុះបណ្តាល គ្រួសារដែលមានចំណូលទាបនៅប្រទេសកម្ពុជា។ ចាប់ពីថ្ងៃទី 7 ដល់ថ្ងៃទី 10 ខែមេសា បុគ្គលិកសង្គមរបស់អង្គការ Enfants du Mékong ចំនួន 15 នាក់បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការអប់រំផ្នែកហិរញ្ញវត្ថុ នៅក្រុងសិរីសោភ័ណ ប្រទេសកម្ពុជា។ ដោយសារការលំបាកផ្នែកហិរញ្ញវត្ថុបានប៉ះពាល់ដល់គ្រួសារ និងកូនៗរបស់សហគមន៍ ហើយវាកាន់តែពិបាកថែមទៀតក្នុងអំឡុងពេលជំងឺរាតត្បាត Covid …

វគ្គបណ្តុះបណ្តាលសម្រាប់ឪពុកម្តាយសិស្ស ស្តីពីចំណេញឬខាតនៃអាជីវកម្ម

ប្រសិនបើយើងមិនដឹងថា តើអាជីវកម្មរបស់យើងដែលកំពុងធ្វើទទួលបានប្រាក់ចំណេញ ឬខាតទេនោះ យើងក៍មិនអាចប្រាកដថា តើត្រូវបង់ថ្លៃសាលារបស់កូន និងធ្វើការចំណាយសំខាន់ៗផ្សេងទៀតបានយ៉ាងដូចម្តេចដែរ។ អង់ហ្វង់ឌូមេគង្គ (Enfants du Mekong) បានផ្តល់ការបណ្តុះបណ្តាលដល់ឪពុកម្តាយរបស់សិស្សដែលសិក្សានៅក្នុង អង្គការអង់ហ្វង់ឌូមេគង្គ (Enfants du Mekong) ដែលពួកគាត់ប្រកបអាជីវកម្មតូចតាចដូចជា លក់នំ ចិញ្ចឹមមាន់ លាងឡានជាដើម។ ឪពុកម្តាយរបស់សិស្សបានរៀនពីរបៀបដើម្បីញែករវាងការចំណាយអាជីវកម្ម និងចំណាយគ្រួសាររបស់ពួកគាត់អោយដាច់ដោយឡែកពីគ្នា   កំណត់ត្រាការលក់ ចំណាយ និងឥណទាន ដឹងពីរបៀបគណនាប្រាក់ចំណេញនិងការខាត។ ពួកគាត់មានគំនិតប្រសើរជាងមុនថា តើពួកគាត់អាចដកប្រាក់ចំណេញពីអាជីវកម្មបានចំនួនប៉ុន្មានសម្រាប់ចំណាយលើខ្លួនឯង និងរបៀបធ្វើការព្យាករណ៍សាច់ប្រាក់ដើម្បីឱ្យប្រាកដថាពួកគាត់មានប្រាក់សម្រាប់ចំណាយនាពេលអនាគតបាន។ សូមអរគុណដល់ អង់ហ្វង់ឌូ    …

កាត់បន្ថយបំណុលជាមួយអ្នកជិតខាង

បន្ទាប់ពីមន្រ្តីសហគមន៍នៃអង្គការ អង់ហ្វង់ឌូមេគង់កម្ពុជា (Enfants du Mekong Cambodia​ (EdM)) បានចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ការគ្រប់គ្រងប្រាក់សម្រាប់គ្រួសារ” ជាមួយអង្គការ A+B=3 កាលពីឆ្នាំមុនរួចមក ឥឡូវនេះពួកគេបាននិងកំពុងផ្តល់វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងប្រាក់សម្រាប់គ្រួសារ” ដល់សហគមន៍នៅខេត្តស៊ីសុផុន និងភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើបញ្ហាចម្បងដែលគ្រួសារជួបប្រទះគឺ បំណុល​ ហើយគោលបំណងនៃវគ្គគឺកាត់បន្ថយបញ្ហាបំណុលដោយសារតែខ្វះការធ្វើផែនកាច្បាស់លាស់ឬខ្វះការសន្សំប្រាក់បំរុងទុកសម្រាប់ចំណាយធំៗ ។ បំណុលមិនត្រឹមតែមាននិន្នាការបង្កើនភាពងាយរងគ្រោះដល់គ្រួសារដែលជាអ្នកខ្ចីប្រាក់គេប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកជិតខាងឬសាច់ញាតិដែលជាអ្នកផ្តល់ប្រាក់កម្ចីរងគ្រោះដែរ (ដោយបន្ទាប់ពីអោយគេខ្ចីរួចមកពួកគេក៍មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ការចំណាយផ្ទាល់ខ្លួនដែរ)។ សូមមើល​វីដេអូ: https://youtu.be/WR7WU5r_RvA សូមថ្លែងអំណរគុណដល់ក្រុមការងាររបស់ EdM សម្រាប់ការចែករំលែករូបថតនិងវីដេអូនេះ!

អង្គការកុមារអាស៊ីក្នុងទីក្រុងភ្នំពេញ – គម្រោងថវិកានិងគ្រប់គ្រងចំណាយ

និស្សិតឆ្នាំទី 1 នៅអង្គការកុមារអាស៊ីក្នុងទីក្រុងភ្នំពេញ ត្រូវចំណាយលើការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ នេះគឺជាបញ្ហាប្រឈមសម្រាប់និស្សិតជាច្រើន ហើយនេះក៍ជាលើកទីមួយដែលពួកគេត្រូវតែចេះគ្រប់គ្រងនិងចាត់ចែងប្រាក់ សម្រាប់ការរស់នៅក្នុងទីក្រុងធំៗដូចជាទីក្រុងភ្នំពេញនេះ ព្រោះថាវាមានភាពទាក់ទាញដែលនាំអោយមានចំណាយជាច្រើន។ ដើម្បីជួយដល់ពួកគេ a + b = 3 បានធ្វើសិក្ខាសាលាបណ្តុះបណ្តាលរយៈពេលកន្លះថ្ងៃដោយផ្តោតជាអាទិភាពលើ គម្រោងថវិកានិងគ្រប់គ្រងចំណាយ។      

កិច្ចសហការជាដៃគូរក្នុងប្រទេសកម្ពុជា

ICS-SP Cambodia និងa+b=3 សូមប្រកាសជូននូវកិច្ចសហការជាដៃគូរក្នុងប្រទេសកម្ពុជា! អង្គការ ICS-SP កម្ពុជា ជាអង្គការក្នុងស្រុកធ្វើការដើម្បីលើកកម្ពស់ជីវិតគ្រួសារនិងសុខមាលភាពកុមារ​​​ និងស្រ្តី ជាពិសេសអង្គការ ICS-SP មានបំណងចូលរួមបង្ការនិងការពារកុមារពីអំពើហិង្សា​ តាមរយៈការលើកម្ពស់ការចិញ្ចឹមបីបាច់កូនបែបវិជ្ជមានតាមអាយុសមស្របរបស់កុមារ។ ដើម្បីសម្រេចបានគោលដៅនេះ យើងធ្វើការពង្រឹងសមត្ថភាពឪពុកម្តាយនិងអ្នកថែទាំកុមារ គ្រួសារនិងសហគមន៍ និងពង្រឹងសមត្ថភាពរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីមានការអនុវត្តកាន់តែប្រសើរក្នុងការការពារកុមារ។   a + b = 3 (a and b make …

អង្គការ​អប់រំផ្នែកហិរញ្ញវត្ថុ : ​ហេតុអ្វី ​និង​យ៉ាងដូចម្ដេច​ ?

គោលដៅអង្គការ​ ​របស់អ្នកគឺដើម្បីជួយអ្នកដែលមានប្រាក់ចំណួលតិច​​ អោយ​មាន​ភាព​​ប្រសើរ​​ឡើង​​ក្នុង​ជីវិត​​ តាម​​រយៈ​​ ការ​អប់រំ​សុខភាព​ កាត់បន្ថយ អំពើរហិង្សា​ បង្កើនប្រាក់ចំណូលនិង កម្មវិធីផ្សេងៗទៀត។​ អតិថជនរបស់អ្នកភាគច្រើនមានបញ្ហាពាក់ព័ន្ធនិងស្ថានការហិរញ្ញវត្ថុ: ពួកគេមានការប្រឈបមុខ និង​ បំណុល ម្ហូបអាហារឡើងថ្លៃ និងការចំណាយជាបន្ទាន់​  ពូកគេមិនអាចសន្សំបាន​ ហើយពួកគេមិនដឹងថាតើពួកគាត់មានលុយសំរាប់​ទិញអាហារថ្ងៃស្អែក សប្ដាហ៍​ក្រោយ ឬ​ បញ្ជូនកូនៗទៅសាលា​​ ឬក៏​ គម្រោងការរយៈ​ពេលយូរ​អង្វែង​ ដូចជាចាប់ផ្ដើម ពាណិជ្ជកម្ម ឬក៏​​ទិញផ្ទះ។​ បញ្ហាលុយកាក់ធ្វើអោយពូកគាត់ខ្វល់ខ្វាយ ឈ្លោះទាស់ទែងគ្នារហូតដល់ចង់លែងលះគ្នា។​ តើអ្នកធ្វើយ៉ាងណាដើម្បី​អោយ​របស់អ្នកមានផលប៉ះ​ពាល់​រយៈ​ពេលយូរ​?​ ដោយដាក់បញ្ជូលការអប់រំផ្នែកហិរញ្ញវត្ថុនៅក្នុងកម្មវិធី​ របស់អ្នក។​ …

អនុសាសន៍​មួយចំនួន​របស់​​ a+b=3 ​ក្នុងការរៀបទុក​ដាច់​ថវិការ​៖​

រៀនអំពីមូលដ្ឋានគ្រឺះ ថវិការ តែង​តែត្រូវ​បាន​ចំនាយ​​…​មានការពួ្រយបារម្ភច្រើនអំពីការចាយវាយ អ្នកមិនដែលបានរៀបចំទុកដាក់ថវិការ​សំរាប់គម្រោងក្នុង​រយៈ​​ពេលយូរអង្វែង​? អ្នកមិនមានសញ្ញាពីការចួលនិវត្តន៏? អ្នកជាម្ចាស់អាជីវកម្ម​ ប៉ុន្តែថវិការ​មិនមែនជារបស់ អ្នក? រៀនពីផ្ទះរបស់អ្នក ចូលរួមវគ្គបណ្ដុះបណ្ដាលរបស់យើងតាមរយៈ​ប្រព័ន្ធ​ Internet ! អនុសាសន៍​មួយចំនួន​របស់​​ a+b=3 ​ក្នុងការរៀបទុក​ដាច់​ថវិការ​៖​ មានការលើកទឹកចិត្ត! ពេលណាដែលមិនបាន​រៀបចំលុយកាក់ អ្នកជាមនុស្សទីមួយដែលមានបញ្ហា សង់ប្រាក់បំណុល សរសេរគោលដៅរបស់អ្នក តើចំនួនប៉ុន្មានដែលអ្នកចង់សន្សំសំរាប់គោលដៅនោះ​! កត់ត្រា​រាល់​​ ចំណូល​ចំណាយ​​របស់អ្នក​ បញ្ជក់អំពី “ការខ្ជះខ្ជាយ​” ! មានគម្រោងការទុកមុនជានិច្ច សរសេរគម្រោងថវិការ! ដាក់អាទិភាព អ្វីដែលសំខាន់ជាងគេ ប្រើប្រាស់ស្រោមសំបុត្រសំរាប់ការចំណាយប្រចាំថ្ងៃ៖ ដោយ​បំបែកថវិការ​ …