វគ្គបណ្តុះបណ្តាលសម្រាប់ឪពុកម្តាយសិស្ស ស្តីពីចំណេញឬខាតនៃអាជីវកម្ម

ប្រសិនបើយើងមិនដឹងថា តើអាជីវកម្មរបស់យើងដែលកំពុងធ្វើទទួលបានប្រាក់ចំណេញ ឬខាតទេនោះ យើងក៍មិនអាចប្រាកដថា តើត្រូវបង់ថ្លៃសាលារបស់កូន និងធ្វើការចំណាយសំខាន់ៗផ្សេងទៀតបានយ៉ាងដូចម្តេចដែរ។ អង់ហ្វង់ឌូមេគង្គ (Enfants du Mekong) បានផ្តល់ការបណ្តុះបណ្តាលដល់ឪពុកម្តាយរបស់សិស្សដែលសិក្សានៅក្នុង អង្គការអង់ហ្វង់ឌូមេគង្គ (Enfants du Mekong) ដែលពួកគាត់ប្រកបអាជីវកម្មតូចតាចដូចជា លក់នំ ចិញ្ចឹមមាន់ លាងឡានជាដើម។ ឪពុកម្តាយរបស់សិស្សបានរៀនពីរបៀបដើម្បីញែករវាងការចំណាយអាជីវកម្ម និងចំណាយគ្រួសាររបស់ពួកគាត់អោយដាច់ដោយឡែកពីគ្នា   កំណត់ត្រាការលក់ ចំណាយ និងឥណទាន ដឹងពីរបៀបគណនាប្រាក់ចំណេញនិងការខាត។ ពួកគាត់មានគំនិតប្រសើរជាងមុនថា តើពួកគាត់អាចដកប្រាក់ចំណេញពីអាជីវកម្មបានចំនួនប៉ុន្មានសម្រាប់ចំណាយលើខ្លួនឯង និងរបៀបធ្វើការព្យាករណ៍សាច់ប្រាក់ដើម្បីឱ្យប្រាកដថាពួកគាត់មានប្រាក់សម្រាប់ចំណាយនាពេលអនាគតបាន។ សូមអរគុណដល់ អង់ហ្វង់ឌូ    …

កាត់បន្ថយបំណុលជាមួយអ្នកជិតខាង

បន្ទាប់ពីមន្រ្តីសហគមន៍នៃអង្គការ អង់ហ្វង់ឌូមេគង់កម្ពុជា (Enfants du Mekong Cambodia​ (EdM)) បានចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ការគ្រប់គ្រងប្រាក់សម្រាប់គ្រួសារ” ជាមួយអង្គការ A+B=3 កាលពីឆ្នាំមុនរួចមក ឥឡូវនេះពួកគេបាននិងកំពុងផ្តល់វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងប្រាក់សម្រាប់គ្រួសារ” ដល់សហគមន៍នៅខេត្តស៊ីសុផុន និងភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើបញ្ហាចម្បងដែលគ្រួសារជួបប្រទះគឺ បំណុល​ ហើយគោលបំណងនៃវគ្គគឺកាត់បន្ថយបញ្ហាបំណុលដោយសារតែខ្វះការធ្វើផែនកាច្បាស់លាស់ឬខ្វះការសន្សំប្រាក់បំរុងទុកសម្រាប់ចំណាយធំៗ ។ បំណុលមិនត្រឹមតែមាននិន្នាការបង្កើនភាពងាយរងគ្រោះដល់គ្រួសារដែលជាអ្នកខ្ចីប្រាក់គេប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកជិតខាងឬសាច់ញាតិដែលជាអ្នកផ្តល់ប្រាក់កម្ចីរងគ្រោះដែរ (ដោយបន្ទាប់ពីអោយគេខ្ចីរួចមកពួកគេក៍មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ការចំណាយផ្ទាល់ខ្លួនដែរ)។ សូមមើល​វីដេអូ: https://youtu.be/WR7WU5r_RvA សូមថ្លែងអំណរគុណដល់ក្រុមការងាររបស់ EdM សម្រាប់ការចែករំលែករូបថតនិងវីដេអូនេះ!