កាត់បន្ថយបំណុលជាមួយអ្នកជិតខាង

បន្ទាប់ពីមន្រ្តីសហគមន៍នៃអង្គការ អង់ហ្វង់ឌូមេគង់កម្ពុជា (Enfants du Mekong Cambodia​ (EdM)) បានចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ការគ្រប់គ្រងប្រាក់សម្រាប់គ្រួសារ” ជាមួយអង្គការ A+B=3 កាលពីឆ្នាំមុនរួចមក ឥឡូវនេះពួកគេបាននិងកំពុងផ្តល់វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងប្រាក់សម្រាប់គ្រួសារ” ដល់សហគមន៍នៅខេត្តស៊ីសុផុន និងភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើបញ្ហាចម្បងដែលគ្រួសារជួបប្រទះគឺ បំណុល​ ហើយគោលបំណងនៃវគ្គគឺកាត់បន្ថយបញ្ហាបំណុលដោយសារតែខ្វះការធ្វើផែនកាច្បាស់លាស់ឬខ្វះការសន្សំប្រាក់បំរុងទុកសម្រាប់ចំណាយធំៗ ។ បំណុលមិនត្រឹមតែមាននិន្នាការបង្កើនភាពងាយរងគ្រោះដល់គ្រួសារដែលជាអ្នកខ្ចីប្រាក់គេប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកជិតខាងឬសាច់ញាតិដែលជាអ្នកផ្តល់ប្រាក់កម្ចីរងគ្រោះដែរ (ដោយបន្ទាប់ពីអោយគេខ្ចីរួចមកពួកគេក៍មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ការចំណាយផ្ទាល់ខ្លួនដែរ)។ សូមមើល​វីដេអូ: https://youtu.be/WR7WU5r_RvA សូមថ្លែងអំណរគុណដល់ក្រុមការងាររបស់ EdM សម្រាប់ការចែករំលែករូបថតនិងវីដេអូនេះ!

Reducing debts between neighbours

Since they attended a+b=3 training the trainers last year, Enfants du Mekong Cambodia’s social workers have been rolling out the “Money Management for families” workshop in Sisophon and Phnom Penh. …

អនុសាសន៍​មួយចំនួន​របស់​​ a+b=3 ​ក្នុងការរៀបទុក​ដាច់​ថវិការ​៖​

រៀនអំពីមូលដ្ឋានគ្រឺះ ថវិការ តែង​តែត្រូវ​បាន​ចំនាយ​​…​មានការពួ្រយបារម្ភច្រើនអំពីការចាយវាយ អ្នកមិនដែលបានរៀបចំទុកដាក់ថវិការ​សំរាប់គម្រោងក្នុង​រយៈ​​ពេលយូរអង្វែង​? អ្នកមិនមានសញ្ញាពីការចួលនិវត្តន៏? អ្នកជាម្ចាស់អាជីវកម្ម​ ប៉ុន្តែថវិការ​មិនមែនជារបស់ អ្នក? រៀនពីផ្ទះរបស់អ្នក ចូលរួមវគ្គបណ្ដុះបណ្ដាលរបស់យើងតាមរយៈ​ប្រព័ន្ធ​ Internet ! អនុសាសន៍​មួយចំនួន​របស់​​ a+b=3 ​ក្នុងការរៀបទុក​ដាច់​ថវិការ​៖​ មានការលើកទឹកចិត្ត! ពេលណាដែលមិនបាន​រៀបចំលុយកាក់ អ្នកជាមនុស្សទីមួយដែលមានបញ្ហា សង់ប្រាក់បំណុល សរសេរគោលដៅរបស់អ្នក តើចំនួនប៉ុន្មានដែលអ្នកចង់សន្សំសំរាប់គោលដៅនោះ​! កត់ត្រា​រាល់​​ ចំណូល​ចំណាយ​​របស់អ្នក​ បញ្ជក់អំពី “ការខ្ជះខ្ជាយ​” ! មានគម្រោងការទុកមុនជានិច្ច សរសេរគម្រោងថវិការ! ដាក់អាទិភាព អ្វីដែលសំខាន់ជាងគេ ប្រើប្រាស់ស្រោមសំបុត្រសំរាប់ការចំណាយប្រចាំថ្ងៃ៖ ដោយ​បំបែកថវិការ​ …