កិច្ចសហការជាដៃគូរក្នុងប្រទេសកម្ពុជា
ICS-SP Cambodia និងa+b=3 សូមប្រកាសជូននូវកិច្ចសហការជាដៃគូរក្នុងប្រទេសកម្ពុជា! អង្គការ ICS-SP កម្ពុជា ជាអង្គការក្នុងស្រុកធ្វើការដើម្បីលើកកម្ពស់ជីវិតគ្រួសារនិងសុខមាលភាពកុមារ និងស្រ្តី ជាពិសេសអង្គការ ICS-SP មានបំណងចូលរួមបង្ការនិងការពារកុមារពីអំពើហិង្សា តាមរយៈការលើកម្ពស់ការចិញ្ចឹមបីបាច់កូនបែបវិជ្ជមានតាមអាយុសមស្របរបស់កុមារ។ ដើម្បីសម្រេចបានគោលដៅនេះ យើងធ្វើការពង្រឹងសមត្ថភាពឪពុកម្តាយនិងអ្នកថែទាំកុមារ គ្រួសារនិងសហគមន៍ និងពង្រឹងសមត្ថភាពរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីមានការអនុវត្តកាន់តែប្រសើរក្នុងការការពារកុមារ។ a + b = 3 (a and b make 3) ជាសហគ្រាសសង្គមអន្តរជាតិ មានគោលបំណងជួយប្រជាពលរដ្ឋឲ្យមានការទទួលខុសត្រូវនិងការសម្រេចចិត្តត្រឹមត្រូវលើបញ្ហាលុយកាក់ កាត់បន្ថយភាពងាយរងគ្រោះនៃហិរញ្ញវត្ថុ និងលើកកម្ពស់ជីវភាពសហគមន៍និងសង្គមឲ្យមានសុខដុម ដោយបង្កើតកម្មវិធីអប់រំហិរញ្ញវត្ថុ និងពង្រឹងសមត្ថភាព អង្គការសង្គមស៊ីវិលក្នុងការអនុវត្តកម្មវិធីអប់រំហិរញ្ញវត្ថុ។ ដោយមើលឃើញថាភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាបញ្ហាប្រឈមមួយដ៏ធំសម្រាប់ឪពុកម្តាយក្នុងការចិញ្ចឹមបីបាច់កូន អង្គការ ICS-SP កម្ពុជា និង a + b = 3 (a and b make 3) បង្កើតនូវមេរៀនមួយស្តីពី«ការចាត់ចែងថវិកាគ្រួសារ»ក្នុងឆ្នាំ២០១៤។…