និស្សិតឆ្នាំទី 1 នៅអង្គការកុមារអាស៊ីក្នុងទីក្រុងភ្នំពេញ ត្រូវចំណាយលើការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ នេះគឺជាបញ្ហាប្រឈមសម្រាប់និស្សិតជាច្រើន ហើយនេះក៍ជាលើកទីមួយដែលពួកគេត្រូវតែចេះគ្រប់គ្រងនិងចាត់ចែងប្រាក់ សម្រាប់ការរស់នៅក្នុងទីក្រុងធំៗដូចជាទីក្រុងភ្នំពេញនេះ ព្រោះថាវាមានភាពទាក់ទាញដែលនាំអោយមានចំណាយជាច្រើន។ ដើម្បីជួយដល់ពួកគេ a + b = 3 បានធ្វើសិក្ខាសាលាបណ្តុះបណ្តាលរយៈពេលកន្លះថ្ងៃដោយផ្តោតជាអាទិភាពលើ គម្រោងថវិកានិងគ្រប់គ្រងចំណាយ។