វគ្គបណ្តុះបណ្តាលសម្រាប់ឪពុកម្តាយសិស្ស ស្តីពីចំណេញឬខាតនៃអាជីវកម្ម

ប្រសិនបើយើងមិនដឹងថា តើអាជីវកម្មរបស់យើងដែលកំពុងធ្វើទទួលបានប្រាក់ចំណេញ ឬខាតទេនោះ យើងក៍មិនអាចប្រាកដថា តើត្រូវបង់ថ្លៃសាលារបស់កូន និងធ្វើការចំណាយសំខាន់ៗផ្សេងទៀតបានយ៉ាងដូចម្តេចដែរ។ អង់ហ្វង់ឌូមេគង្គ (Enfants du Mekong) បានផ្តល់ការបណ្តុះបណ្តាលដល់ឪពុកម្តាយរបស់សិស្សដែលសិក្សានៅក្នុង អង្គការអង់ហ្វង់ឌូមេគង្គ (Enfants du Mekong) ដែលពួកគាត់ប្រកបអាជីវកម្មតូចតាចដូចជា លក់នំ ចិញ្ចឹមមាន់ លាងឡានជាដើម។

ឪពុកម្តាយរបស់សិស្សបានរៀនពីរបៀបដើម្បីញែករវាងការចំណាយអាជីវកម្ម និងចំណាយគ្រួសាររបស់ពួកគាត់អោយដាច់ដោយឡែកពីគ្នា   កំណត់ត្រាការលក់ ចំណាយ និងឥណទាន ដឹងពីរបៀបគណនាប្រាក់ចំណេញនិងការខាត។ ពួកគាត់មានគំនិតប្រសើរជាងមុនថា តើពួកគាត់អាចដកប្រាក់ចំណេញពីអាជីវកម្មបានចំនួនប៉ុន្មានសម្រាប់ចំណាយលើខ្លួនឯង និងរបៀបធ្វើការព្យាករណ៍សាច់ប្រាក់ដើម្បីឱ្យប្រាកដថាពួកគាត់មានប្រាក់សម្រាប់ចំណាយនាពេលអនាគតបាន។ សូមអរគុណដល់ អង់ហ្វង់ឌូ    មេគង្គ ភ្នំពេញ (Enfants du​ Mekong Phnom Penh)។

Leave a Reply

Your email address will not be published. Required fields are marked *

20 − fourteen =