វគ្គបណ្តុះបណ្តាលគ្រូបង្គោល – Enfants du Mékong នៅក្រុងសិរីសោភ័ណ

ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2022 Enfants du Mekong គ្រូបណ្តុះបណ្តាល គ្រួសារដែលមានចំណូលទាបនៅប្រទេសកម្ពុជា។

ចាប់ពីថ្ងៃទី 7 ដល់ថ្ងៃទី 10 ខែមេសា បុគ្គលិកសង្គមរបស់អង្គការ Enfants du Mékong ចំនួន 15 នាក់បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការអប់រំផ្នែកហិរញ្ញវត្ថុ នៅក្រុងសិរីសោភ័ណ ប្រទេសកម្ពុជា។ ដោយសារការលំបាកផ្នែកហិរញ្ញវត្ថុបានប៉ះពាល់ដល់គ្រួសារ និងកូនៗរបស់សហគមន៍ ហើយវាកាន់តែពិបាកថែមទៀតក្នុងអំឡុងពេលជំងឺរាតត្បាត Covid នោះ ដោយហេតុនេះហើយវាបានបង្ហាញពីសារៈសំខាន់ជាងពេលណាៗទាំងអស់ក្នុងការជួយគាំទ្ររ និងបំពេញបន្ថែមដល់គ្រួសារទាំងនោះនូវចំណេះដឹងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រាក់ និងបានបញ្ចូលមូលដ្ឋានគ្រឹះទាំងនោះទៅក្នុងកម្មវិធីសិក្សារបស់សិស្សនៅក្នុងមណ្ឌល ពីសំណាក់អង្គការ Enfants du Mekong ផងដែរ។

ខណៈពេលដែលគ្មានអ្វីអាចជំនួសប្រាក់ចំណូលបាន ការកាត់បន្ថយពីការប្រឈមនឹងបំណុល និងការគ្រប់គ្រងប្រាក់ដោយប្រុងប្រយ័ត្ន ក៍អាចជួយគ្រួសារ និងកូនៗរបស់ពួកគាត់ ក្នុងការកាត់បន្ថយការលំបាកផ្នែកហិរញ្ញវត្ថុបានមួយចំណែកដែ។

  • នៅថ្ងៃទី 1 បន្ទាប់ពីទទួលបានការណែនាំអំពីវិធីសាស្រ្តបណ្តុះបណ្តាល សិក្ខាកាមទទួលបាននូវបទពិសោធន៍ក្នុងការបណ្តុះបណ្តាលយុវជន ដែលផ្តោតលើការគ្រប់គ្រងចំណាយរបស់ពួកគេ។
  • នៅថ្ងៃទី 2 អ្នកចូលរួមបានអនុវត្តសម្របសម្រួលការបណ្តុះបណ្តាលយុវជន និងបន្តទទួលបានបទពិសោធន៍ពីកម្មវិធីបណ្តុះបណ្តាលគ្រួសារ ដែលផ្តោតលើការកាត់បន្ថយបំណុល។
  • នៅថ្ងៃទី 3 អ្នកចូលរួមបានអនុវត្តសម្របសម្រួលការបណ្តុះបណ្តាលកម្មវិធីគ្រួសារ ក្នុងរង្វង់អ្នកចូលរួមដូចគ្នា។
  • ហើយនៅថ្ងៃទី 4 ពួកគេបានអនុវត្តសម្របសម្រួលផ្ទាល់ជាក់ស្តែងដល់សមាជិកគ្រួសារចំនួន 21នាក់។ នៅពាក់កណ្តាលនៃថ្ងៃចុងក្រោយ ត្រូវបានចំណាយលើការរៀនអំពីរបៀបបង្វឹកមួយទល់និងមួយ ដល់គ្រួសារពីបញ្ហាប្រាក់។ ការ​បង្វឹកវាជាការ​បំពេញបន្ថែម​នៃការបណ្តុះបណ្តាល ប្រកបដោយប្រសិទ្ធភាព។

Leave a Reply

Your email address will not be published. Required fields are marked *

twenty − nine =