កិច្ចសហការជាដៃគូរក្នុងប្រទេសកម្ពុជា

ICS-SP Cambodia និងa+b=3 សូមប្រកាសជូននូវកិច្ចសហការជាដៃគូរក្នុងប្រទេសកម្ពុជា!
អង្គការ ICS-SP កម្ពុជា ជាអង្គការក្នុងស្រុកធ្វើការដើម្បីលើកកម្ពស់ជីវិតគ្រួសារនិងសុខមាលភាពកុមារ​​​ និងស្រ្តី ជាពិសេសអង្គការ ICS-SP មានបំណងចូលរួមបង្ការនិងការពារកុមារពីអំពើហិង្សា​ តាមរយៈការលើកម្ពស់ការចិញ្ចឹមបីបាច់កូនបែបវិជ្ជមានតាមអាយុសមស្របរបស់កុមារ។ ដើម្បីសម្រេចបានគោលដៅនេះ យើងធ្វើការពង្រឹងសមត្ថភាពឪពុកម្តាយនិងអ្នកថែទាំកុមារ គ្រួសារនិងសហគមន៍ និងពង្រឹងសមត្ថភាពរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីមានការអនុវត្តកាន់តែប្រសើរក្នុងការការពារកុមារ។
 
a + b = 3 (a and b make 3) ជាសហគ្រាសសង្គមអន្តរជាតិ​ មានគោលបំណងជួយប្រជាពលរដ្ឋឲ្យមានការទទួលខុសត្រូវនិងការសម្រេចចិត្តត្រឹមត្រូវលើបញ្ហាលុយកាក់​ កាត់បន្ថយភាពងាយរងគ្រោះនៃហិរញ្ញវត្ថុ និងលើកកម្ពស់ជីវភាពសហគមន៍និងសង្គមឲ្យមានសុខដុម ដោយបង្កើតកម្មវិធីអប់រំហិរញ្ញវត្ថុ និងពង្រឹងសមត្ថភាព អង្គការសង្គមស៊ីវិលក្នុងការអនុវត្តកម្មវិធីអប់រំហិរញ្ញវត្ថុ។
ដោយមើលឃើញថាភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាបញ្ហាប្រឈមមួយដ៏ធំសម្រាប់ឪពុកម្តាយក្នុងការចិញ្ចឹមបីបាច់កូន អង្គការ ICS-SP កម្ពុជា និង a + b = 3 (a and b make 3) បង្កើតនូវមេរៀនមួយស្តីពី«ការចាត់ចែងថវិកាគ្រួសារ»​ក្នុងឆ្នាំ២០១៤។ ឪពុកម្តាយ និងអង្គការសង្គមស៊ីវិលជាច្រើន​ បានទទួលការបណ្តុះបណ្តាលពីមេរៀននេះ ។ ទាំងអង្គការ ICS-SP កម្ពុជា និង a + b = 3 (a and b make 3) បានសម្រេចិត្តសហការគ្នាថែមមួយកម្រិតទៀត និងក្លាយជាដៃគូរជាមួយគ្នាក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការកើនឡើងពីបញ្ហាប្រជាពលរដ្ឋជំពាក់បំណុលក្នុងប្រទេសកម្ពុជា កិច្ចសហការជាដៃគូរនេះ មានបំណងឲ្យប្រជាពលរដ្ឋកម្ពុជានិងអង្គការស៊ីវិល​ ចូលរួមកសាងគ្រួសារកម្ពុជាឲ្យមានសុខដុមនិងរឹងមាំ។

 

ប្រសិនបើលោកអ្នកមានសំណួរទាក់ទងនឹងភាពជាដៃគូររបស់ពួកយើង ឬមានបំណងចង់ទទួលបានការបណ្តុះបណ្តាលពី«ការចិញ្ចឹមបីបាច់កូនបែបវិជ្ជមាន» និង​ «ការបណ្តុះបណ្តាលពីហិរញ្ញវត្ថុ» សូមទំនាក់ទំនងមកឈ្មោះ ឆាយ​​​ វីវូឌីន និងឈ្មោះ Sophie  តាមរយៈអីម៉ែល vivodin.chhay@gmail.com  sophie@aandbmake3.com 
 

 

 
 

Leave a Reply

Your email address will not be published. Required fields are marked *

four × 5 =